ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញប្រកាសតែងតាំងមុខតំណែងអភិបាលរង
នៃគណៈអភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
នៅសាលប្រជុំធំសាលាខេត្តព្រះវិហារ មានរៀបចំពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងអភិបាលរងខេត្តព្រះវិហារថ្មី
ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ដោយមានការចូលរួមពីសំណាក់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត
ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការសាលាខេត្តជាច្រើនរូបទៀត។
លោក គឹម ចាន់បញ្ញា ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ២
ត្រូវបានរាជរដ្ឋាភិបាលផ្ដ់ល់សេចក្ដីទុកចិត្តឱ្យចូលកាន់មុខតំណែងជាអភិបាលរង
នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួសលោក អ៊ុង វុទ្ធី ដែលបានផ្ទេរភារកិច្ចថ្មី
ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ៕